(កោះកុង)៖ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានថ្លែងថា នៅក្នុងខែមករា ឆ្នាំ២០១៨កន្លងទៅ មន្ទីរសាធារណការខេត្ត បានបើកយុទ្ធនាការជួសជួលផ្លូវនានាទូទាំងខេត្ត ក្នុងនោះបានស្តារហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីស្ថានភាពផ្លូវផងដែរ។
លោក អន ដាវុធ បានបន្តថា ក្នុងខែមករា ឆ្នាំ២០១៨ មន្ទីរសាធារណការខេត្ត បានជួសជុសផ្លូវសំបុកមាន់នៅដងផ្លូវជាតិលេខ៤៨ បានប្រវែង ១៥០គីឡូម៉ែត្រ និងចាក់កៅស៊ូលើស្នាមប្រេះ ហើយបានជួសជុលកន្លែងដែលខូខខាតខ្លាំងបានប្រវែង៦០០០គីឡូម៉ែត្រ ដោយស្រោចកៅស៊ូប្រភេទ DBST មិនតែប៉ុណ្ណោះមន្ទីរមានតួនាទីសាងសង់ស្ពានសរសៃ ដែកប្រវែង៣២ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ នឹងបន្តសាងសង់ផ្លូវ គ្រួសក្រហម ក្នុងភូមិជាបន្តបន្ទាប់ផងដែរ។
លោក អន ដាវុធ បានបញ្ជាក់ថា គម្រោងជួសជុលផ្លូវខូចខាត សំបុកមាន់ គឺខាងមន្ទីរបានប្រើប្រាស់ថវិការបស់ក្រសួងទន្ទឹមនឹងនេះ លោកនឹងក្រុមការងារលោក នឹងបន្តជួសជុលបន្តទៀតធ្វើយ៉ាងណា ឲ្យមានភាពល្អហើយមានគុណភាពដើម្បីងាយស្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋនឹងក្នុងការដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ច៕