(ភ្នំពេញ)៖ បុរសម្នាក់៣នាក់ ដែលគេសង្ស័យថា ជាមន្រ្តីនគរបាលនោះ ក៏ព្រោះតែបើករថយន្តម៉ាក HIHGLNADER ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-0652 បានទៅផឹកស៊ីនៅផ្ទះស្រីស្នេហ៍ ស្ថិតនៅតាមផ្លូវសុធារស ក្រុម៤៧ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាំងពីព្រឹកទាបភ្លឺ រហូតដល់ម៉ោងជិត១០ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រហូតស្រវឹងខ្លាំងហើយស្រែកឡូឡា ថែមទាំងថែមជញ្ជាំងផ្ទះ ផ្អើលអ្នកជិតខាងប្តឹងដល់សមត្ថកិច្ចចុះទៅសួរនាំទៀតផង។
ជាមួយគ្នានេះ មុនដំបូងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចថា មានករណីផ្ទុះអាវុធ ប៉ុន្តែនៅពេលក្រុមសមត្ថកិច្ចចុះទៅសួរនាំបុរសទាំង៣នាក់ និងស្វែងរកសំបកកាទូស មិនឃើញ ដូច្នេះសន្និដ្ឋានថា មិនមានករណីនេះកើតឡើងទេ។
អ្នករត់ម៉ូតូឌុបបានប្រាប់ថា គាត់បានលឺសូរផ្ទុះអាវុធ នៅក្បែរគោលដៅ ដែលគាត់ឈប់រត់ម៉ូតូ តែមិនដឹងចេញពីផ្ទះT៩៥មួយណាទេ ដោយមានរថយន្ត HIGHLANDER ពណ៌ស ពាក់ស្លាកលេខនគរបាល និងមានការជួបគ្នាផឹកស៊ីក្នុងផ្ទះនោះ ក៏មិនប្រាកដថា គាត់ជាអ្នកផ្ទុះអាវុធដែរ តែឆ្ងល់មូលហេតុអី ម្ចាស់រថយន្តយកថង់ខ្មៅបិតស្លាកលេខទៅវិញ។
ប្រជាពលរដ្ឋផ្សេងទៀត ក៏បានឲ្យដឹងថា មុនកើតហេតុ គេឃើញមានក្រុមក្មេងស្ទាវមួយក្រុមអង្គុយផឹកស៊ី នៅក្នុងផ្ទះនេះ ស្រាប់តែមិនដឹងថា មានរឿងអ្វីកើតហេតុទេ ក៏មានការផ្ទុះអាវុធកើតឡើង ប៉ុន្តែមិនទាន់ដឹងថា ផ្តើមឡើងដោយសារករណីអ្វីនៅឡើយទេ។
ដោយឡែកលោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «មិនមានករណីផ្ទុះអាវុធទេ ពោលគឺគ្រាន់តែជាការវាយជញ្ជាំងឡូឡា និងមានការស្រែកតាមវិទ្យុទាក់ទង ហើយសមត្ថកិច្ចក៏បានទៅរក តែមិនឃើញមានករណីផ្ទុះអាវុធទេ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ និងម្ចាស់រថយន្តផ្ទាល់តែម្តង»៕