(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វង់ វុធ និងលោក ជួរ លីមហួត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ បានឆ្លងផុតគណៈរដ្ឋមន្រ្តីហើយ នៅថ្ងៃសុក្រនេះ ក្នុងនោះក៏មានផងដែរនូវវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ
២៖ រាជរដ្ឋាភិបាល អនុម័តទាំងស្រុងដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រា
៣៖ ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែ ដែលបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី ត្រូវចាប់ខ្លួន ហើយបញ្ជូនមកក្រសួងមហាផ្ទៃ
៤៖ សម្តេចតេជោ ហ៊ុន សែន៖ ការស្ទង់មតិ បានបង្ហាញថា អ្នកចង់បោះឆ្នោត មានរហូតដល់ ៧៥%
៥៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ពិធីដែលមានព្រះសង្ឃនិមន្តចូលរួម ត្រូវរៀបអាសនៈឲ្យខ្ពស់ជាងគេ
៦៖ ប្រធានសភាថៃ គាំទ្រចំណាត់ការកម្ពុជា ក្នុងការទប់ស្កាត់អស្ថិរភាព និងបដិវត្តពណ៌ ក្រោយសម្តេច ហេង សំរិន ប្រាប់ថា ស្ថានភាពនយោបាយកម្ពុជា កាន់តែល្អប្រសើរ ក្រោយរំលាយបក្សប្រឆាំង
៧៖ ខែដំបូងឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦ម៉ឺនតោន កើន២៨ភាគរយ
៨៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ កម្ពុជា-ចិន នឹងធ្វើឡើង ដោយមានរយៈពេល១៥ថ្ងៃ
៩៖ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈតទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ ដល់ទីតាំងរបស់ម្ចាស់អចលនទ្រព្យ
* ព័ត៌មានអន្តរជាតិ (World News)
១៖ អាមេរិក៖ រដ្ឋប្រហារយោធាទម្លាក់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ពីតំណែងប្រធានាធិបតី នឹងអាចកើតមាន
២៖ សហរដ្ឋអាមេរិក «នឹងមកចូលរួមពិព័រណ៍សព្វាវុធ និងយន្តហោះចម្បាំងនៅសិង្ហបុរី» ដើម្បីទាក់ទាញបណ្តាប្រទេសអាស៊ីឲ្យជួយទិញ!
៣៖ កូនប្រុសច្បងអតីតមេដឹកនាំគុយបា «សម្រេចចិត្តធ្វើអត្តឃាត» ក្រោយរងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ!
៤៖ កូរ៉េខាងជើងព្រមានទុកមុន៖ «បើសិនជាអាមេរិក-កូរ៉េខាងត្បូង ហ៊ានធ្វើសមយុទ្ធយោធានៅថ្ងៃប្រកួតអូឡាំពិក នោះយើងនឹងមិនលើកលែងឲ្យឡើយ»
៥៖ អនុប្រធានាធិបតីអាមេរិក «នឹងធ្វើជាតំណាង លោក ដូណាល់ ត្រាំ» ទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក នៅកូរ៉េខាងត្បូង!
៦៖ អាជ្ញាធរលីប៊ី «កម្ទេចគ្រឿងផ្ទុះជាង ២០០តោន ដែលសេសសល់ពីសង្គ្រាម» ដោយមានការជួយពីទីភ្នាក់ងារ UN
៧៖ ទីបំផុតកម្មករអណ្តូងរ៉ែទាំងជិត ១,០០០នាក់ ត្រូវបានសង្គ្រោះពីការជាប់គាំង ដោយសុវត្ថិភាព នៅអាហ្វ្រិកខាងត្បូង!
៨៖ ស៊ីរី៖ ប្រជាជនតំបន់ Afrin ដង្ហោយរកអន្តរជាតិជួយ ខណៈយោធាតួកគីមិនបន្ធូរដៃ បណ្តាលឲ្យឈាមដាបប្រថពី
៩៖ ប្រទេសអ៊ីរ៉ង់ «ប្តេជ្ញាបន្តការពង្រីកឥទ្ធិពល នៅមជ្ឈិមបូព៌ា» ទោះបីជាត្រូវអាមេរិកដាក់សម្ពាធ ៕