(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត បានអញ្ជើញប្រកាស តែងតាំងផ្លាស់ប្តូរមុខងារជាផ្លូវការ និងដំឡើងឋានន្តរស័ក្តិជូនមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតថ្មី គឺលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជំនួសលោកវរសេនីយ៍ត្រី ជា ដា ដែលត្រូវបានប្រកាសតម្លើង ជានាយរងសេនាធិការដ្ឋានអាវុធហត្ថខេត្តវិញ។
លោក សាន ស៊ានហូ បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយ-នាយរង និងអាវុធហត្ថទាំងអស់ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវគោរពបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ និងត្រូវម៉ឺងម៉ាត់ចំពោះការងារ ជាពិសេស បន្តសហការចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលសំដៅលើការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោក សាន ស៊ានហូ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរមុខតំណែង តួនាទីនាពេលនេះ មិនមែនមានន័យថា មេបញ្ជាការមុនអនុវត្តការងារមិនបានល្អនោះទេ តែនេះគឺជាការសំរេចរបស់ក្រសួងការពារជាតិ ដើម្បីបុគ្គលនីមួយៗ មានបទពិសោធន៍ពីកន្លែងមួយទៅកន្លែងមួយទៀត។
លោក សាន ស៊ានហូ បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយ-នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ត្រូវគោរពបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រលាញ់រាប់អានប្រជាពលរដ្ឋ និងត្រូវម៉ឺងម៉ាត់ចំពោះការងារជាពិសេសបន្តសហការចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋយើង។
មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតថ្មី បានធ្វើការប្ដេជ្ញាចិត្តថា និងខិតខំបំពេញតួនាទីរបស់ខ្លួនជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តអោយបានល្អ ដោយគោរពច្បាប់ គោរពវិន័យ គោរពក្រមសិលធម៌ និងខិតខំយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំកសាងអង្គភាព ការពារសន្តិសុខ សុវត្ថិភាពប្រជារាស្ត្រ និងប្រឆាំងរាលបទល្មើសទាំងឡាយនៅក្នុងខេត្តសៀមរាបនេះតែម្តង និងធ្វើការសហការឲ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមានសមត្ថកិច្ច អង្គភាពពាក់ព័ន្ធនានាជាពិសេសប្រជាពលរដ្ឋ និងមហាជនទូទៅ៕