(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅតំបន់សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ និងតំបន់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលសកម្មភាពនេះ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីនៅថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាករទឹកនឹងផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ០៦ម៉ោង ចាប់ពីម៉ោង០៨៖០០នាទីយប់ ដល់ម៉ោង០២៖០០នាទីទៀបភ្លឺ និង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង០៨៖០០នាទីយប់ ដល់ម៉ោង០២៖០០នាទីទៀបភ្លឺ ក៏មានការផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ៕
ខាងក្រោមនេះ ជាសេចក្ដីប្រជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖