(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរបស់ខ្លូន ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានប្រកាសលទ្ធផលឆ្នោត Win6+ លើកទី៣របស់ខ្លួន នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៨នេះ ដែលមានសាក្សីដ៏សំខាន់ចំនួន២នាក់ ជាសក្ខីភាពដឹងឮ គឺលោកគ្រូ អោ សារិទ្ធ ជាគ្រូបង្វិលជំរើសជាតិកីឡាវាយកូនបាល និងលោក ថាច គឺមរ៉េត ជាភ្នាក់ងារលក់ឆ្នោតកីឡាជាតិ ប្រចាំខណ្ឌដូនពេញ។
សូមបញ្ជាក់ថា លទ្ធផលឆ្នោត Win6+ នេះ បានប្រកាសដាក់សម្ពោធឲ្យដំណើការជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ក្រុមហ៊ុន ហ្វ៊ុហ័ងគ្រុប ដោយមានការចូលរួមពីសំណាក់ លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមជាមួយវិនិយោគិន និងភ្នាក់ងារលក់យ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិ តែងតែចងចាំនូវការគាំទ្រ នៃកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលទទួលបាន ជោគជ័យនៅក្នុងបេសកកម្មរបស់កម្ពុជា ជានិច្ចកាល ដើម្បីឧបត្ថម្ភព្រឹត្តិការណ៍កីឡាផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យកីឡាទូទាំងប្រទេស ការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិជាដើម។ ក្រុមហ៊ុន សង្ឃឹមថានឹងខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិ ជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ផងដែរ៕