(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រេន ២០១៨» ដែលជាពិព័រណ៍ផលិតផលថៃដ៏ធំប្រចាំឆ្នាំ២០១៨ កំពុងរៀបចំឡើងនៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ផលិតផលថៃ ដែលមានគុណភាពខ្ពស់មកពីក្រុមហ៊ុនប្រមាណ៣០០ក្រុមហ៊ុន បានបង្ហាញខ្លូនក្នុងស្តង់ពាណិជ្ជកម្មនានាក្នុងពិព័រណ៍នេះ។
ប្រេងឆា Healthy CHEF នំ Hanami និងនំ Arsenal ដែលត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏មានវត្តមានក្នុងពិព័រណ៍នេះដែរ។ ក្នុងស្តង់ពាណិជ្ជកម្មផលិតផលទាំងបីនេះ ក៏មានការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជន ដែលបានជាវផលិតផលក្នុងពិព័រណ៍នេះផងដែរ៕