រាជរដ្ឋាភិបាលកម្ពុជា ប្រកាសអំពីលទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ ដែលអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤
02-02-2018 15:42
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសអំពីលទ្ធផលផ្លូវការ ពាក់ព័ន្ធនឹងការ អនុម័តលើរបៀបវារៈចំនួន៥ ក្នុងនោះមាន សេចក្តីព្រាងច្បាប់ចំនួន៤ និងរបៀបវារៈផ្សេងៗ១ទៀត។
របៀបវារៈក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ រួមមាន៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
៥៖ បញ្ហាផ្សេងៗ។
ខាងក្រោមនេះជាលទ្ធផលទាំងស្រុងនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី៖