Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះត្រួតពិនិត្យអនុលោមភាព ហាងលក់ទូរស័ព្ទមួយកន្លែង នៅភូមិសាស្រ្តខណ្ឌដូនពេញ

02-02-2018 15:24

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យអនុលោមភាពហាងលក់ទូរស័ព្ទមួយទីតាំង នៅភូមិសាស្រ្តសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕