(ភ្នំពេញ)៖ បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកពិធីបូកសរុបលទ្ធផលការងារសម្រេចបាន ឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ របស់ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក)។
ពិធីខាងលើនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ដោយមាន ការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ អង្គការ ស្ថាប័នពាក់ព័ន្ធ តំណាងសហគ្រាស គ្រឹះស្ថាន សហជីពមូលដ្ឋាន និងគិលានុបដ្ឋាកប្រចាំរោងចក្រ៕