(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលបាន៥០%ហើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា «គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលបាន៥០% ដោយសរសរស្ពានចំនួន៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់ហើយ។ ចំពោះមុខ ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត»។
ការសាងសង់ស្ពានថ្មីជើងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព។ ការសាងសង់នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ៕