(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១១៖២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា អនុម័តទាំងស្រុងដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ ស្តីពី «អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ»​ ហើយ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យនៅមុននេះបន្តិច។

លោក ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់នេះមានគោលបំណងលើកកម្ពស់សិទ្ធទទួលបានផលិតផលឱសថ សម្រាប់សុខភាពសាធារណៈ តាមរយៈការផ្ដល់អាជ្ញាបណ្ណបញ្ជាឱ្យផលិត នាំចេញនិងនាំចូល នូវផលិតផលឱសថក្នុងកាលៈទេសៈប្រទេសជាតិមានអាសន្ន ឫកាលៈទេសៈបន្ទាន់ផ្សេងទៀត ឫប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈពានិជ្ជកម្ម ឫកាលៈទេសបន្ទាន់ផ្សេងទៀត ឫប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈពានិជ្ជកម្ម ឫស្ថានភាពសុខភាពសាធារណៈផ្សេងទៀតដែលកំណត់ដោយក្រសួងសុខាភិបាល។

លោកបានបន្តថា សេចក្ដីព្រៀងច្បាប់នេះ មានគោលដៅកំណត់លក្ខខណ្ឌ បែបបទនិងនីតិវិធីនៃការផ្ដល់ និងការអនុញ្ញាតអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ និងមានវិសាលភាពពាក់ព័ន្ធនឹងផលិតផលឱសថដែលការពារដោយប្រកាសនីយបត្រតក្កកម្មក្នុងកាលៈទេសៈប្រទេសជាតិមានភាពអាសន្ន ឫកាលៈទេសៈបន្ទាន់បំផុត។ សេចក្ដីព្រៀងច្បាប់ស្ដីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈនេះ ជាតម្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជា និងផ្ដល់ផលប្រយោជន៍សម្រាប់បម្រើសេវាសាធារណៈនៅពេលមានអាសន្ន។

សេចក្ដីព្រៀងច្បាប់ស្ដីពីអាជ្ញាពណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈនេះ ត្រូវបានប្រជុំពិភាក្សាផ្លាស់ប្ដូយោបល់របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន១២ លើក និងធ្វើសិក្ខាសាលាពិគ្រោះយោបល់ចំនួន៣លើក។ នៅឆ្នាំ ២០១៤ សេចក្ដីព្រៀងច្បាប់នេះត្រូវបានលើកយកមកពិភាក្សាគ្នាជាថ្មីម្ដងទៀតជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងពានិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម រ៉ែនិងថាមពលចំនួន ២៣លើក។

របៀបវារៈដែលត្រូវពិភាក្សានោះរួមមាន៖

១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។

៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។

៥៖ បញ្ហាផ្សេងៗ៕