(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅជិតសាលាបឋមសិក្សាកូលាបទី១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះដែរកម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ប៉ុន្ដែមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចណាបញ្ជាក់ឲ្យដឹងនោះទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូននៅពេលបន្ដិចទៀតនេះ៖