(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មការរៀបចំសមយុទ្ឋយោធា កម្ពុជា-ចិន បានចាប់ផ្តើមជួបពិភាក្សាគ្នា អំពីការធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នា នាខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។
សូមរំលឹកថា កងទ័ពកម្ពុជានិងចិន នឹងធ្វើសមយុទ្ឋរួមគ្នាជាទ្រង់ទ្រាយធំ នៅខែមីនាខាងមុខនេះ លើរបៀបវារៈជាច្រើនទាក់ទងនឹងការប្រឆាំងភេរវកម្ម និងសង្រ្គោះគ្រោះមហន្តរាយជាដើម។ សមយុទ្ឋនេះក៏ធ្វើឡើងដើម្បីអប់អរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរផងដែរ៕