Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខែដំបូងឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦ម៉ឺនតោន កើន២៨ភាគរយ

02-02-2018 07:58

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈនេះ បានបញ្ជាក់ថា នៅខែដំបូងឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានចំនួន ៦២,៦២៣តោន កើនឡើង២៨.៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

របាយការណ៍បញ្ជាក់ថា នៅខែដំបូងនេះ ប្រទេសចិនបាននាំចូលអង្ករច្រើនជាងគេជិត២ម៉ឺនតោន ប្រទេសបារាំងជាង៧ពាន់តោន និងប្រទេស GABON ជាង៤ពាន់តោន។

សូមជម្រាបថា ពេញ១ឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕