Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ថវិការបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតដើម្បីសង់អគារធ្វើការ អគារសម្រាកព្យាបាល និងរបងក្លោងទ្វារជូនកងពលតូចអន្ដរាគមន៍លេខ១២៨ តំបន់អូរអាឡៃ

01-02-2018 22:09

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាមួយចំនួនធំ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីសាងសង់អគារសម្រាកព្យាបាល និងរបងក្លោងទ្វារជូនកងពលតូចអន្ដរាគមន៍លេខ១២៨ តំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលកំពុងការពារបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ។

ពិធីប្រគល់នេះបានធ្វើឡើងនៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក ឃួង ស្រេង បានឲ្យដឹងថា អគារសម្រាប់ធ្វើការ អគារសម្រាកព្យាបាល និងរបងក្លោងទ្វារជូនកងពលតូចអន្ដរាគមន៍លេខ១២៨ តំបន់អូរអាឡៃនេះ គ្រោងសាងសង់ឡើងអស់ទឹកប្រាក់ជាង៧ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ហើយថវិកាទាំងនេះ យើងនឹងផ្តល់ជាដំណាក់កាល មានន័យថា សម្រាប់ការប្រគល់លើនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ចំនួន២ម៉ឺនដុល្លារសិន ហើយនៅពេលក្រោយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តប្រគល់ជូនជាបន្តបន្ទាប់ទៀត រហូតអគារខាងលើសាងសង់រួច៕