(ភ្នំពេញ)៖ ណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក គឺជាកន្លែងដ៏ស័ក្តិសមបំផុត សម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ អតិថិជនអាចមកពិសាម្ហូបអាហារ កំពូលរសជាតិ ទស្សនាការសម្តែងពិសេស និងទទួលបានការបញ្ចុះតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។
ភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍) និងភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី៥ ណាហ្គាទី២) មានបម្រើ ម្ហូប «អ៊ីសាងនាំសំណាង» ជាម្ហូបចូលឆ្នាំចិនពិសេស ដែលពេញនិយមក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដែលមានត្រីសាលម៉ុនស្រស់ ត្រីធូណាស្រស់ ឬលៀសសមុទ្រ សម្រាប់រីករាយនៅក្នុង ភោជនីយដ្ឋាន ឬអាចខ្ចប់យកទៅគេហដ្ឋាន ខណៈភ្ញៀវអាចកម៉្មង់គ្រឿងផ្សំបន្ថែម ដូចជា បង្កង ឬខ្យងប្រមោយដំរី។
ម្ហូបពិសេស ដែលមានគ្រឿងផ្សំជាច្រើននេះ តម្រូវឲ្យអ្នកពិសា «ចាប់ម្ហូបនេះ ឡើងលើខ្ពស់» ដោយប្រើចង្កឹះវែង និងនិយាយពាក្យជូនពរ ដើម្បីសិរីសួស្តី សំណាងល្អ និងទ្រព្យសម្បត្តិ ស្តុកស្តម្ភក្នុងឆ្នាំថ្មី។ វាត្រូវបានគេជឿថា «ប្រសិនបើយើងចាប់ម្ហូបនេះ កាន់តែខ្ពស់ យើងនឹងមានសំណាងកាន់តែល្អ»។
មិនតែប៉ុណ្ណោះ «ម្ហូបមហាសម្បត្តិចិន» ដែលជាម្ហូបប្រពៃណីចិន និងមានបម្រើនៅភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាទី២ មានកំពូលគ្រឿងផ្សំកម្រ ដូចជា បង្កង ប៉ាវហ៊ឺ ឈ្លើងសមុទ្រ និងលៀសសមុទ្រ ដែលនឹងផ្តល់មហាលាភសំណាង ពេញមួយឆ្នាំដល់អ្នកពិសា។
ភោជនីយដ្ឋានចិន Fortune Palace មានបម្រើម្ហូបឈុតពិសេស២មុខ (សម្រាប់រីករាយគ្នា ១០នាក់) ក្នុងពេលថ្ងៃត្រង់ និងល្ងាច ។ នៅណាហ្គាវើលដ៍ យើងក៏មានម្ហូបសម្រាប់កម្មវិធី ពិសេសតាមការកម្ម៉ង់របស់អតិថិជន នៅសាលពិធី Grand Ballroom និងភោជនីយដ្ឋានដទៃផងដែរ។
ចំណែកនៅភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានចិន Hall of Golden Chimes និងភោជនីយដ្ឋាន Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) មានបម្រើម្ហូបចិន ពិសេសរៀងៗខ្លួន និងម្ហូបណែនាំដោយមេចុងភៅជាច្រើនមុខ។ ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ និងពិសាម្ហូបរសជាតិដើម ឆ្ងាញ់លើសគេនៅណាហ្គាវើល។
* ទស្សនាការសម្តែងពិសេស នៅណាហ្គាវើលដ៍ដោយសេរី៖ ជួបជាមួយលោកតាចិន ដែលគាត់នឹងដើរជុំវិញណាហ្គាវើលដ៍ ដើម្បីចែកអាំងប៉ាវដែលមានរង្វាន់ជាច្រើនសម្រាប់ភ្ញៀវ!
លោកតាចិន និងលោកយាយចិន នឹងចូលរួមសម្តែងជាមួយក្រុមសិល្បៈអន្តរជាតិ ប្រចាំណាហ្គាវើលដ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សម្រាប់ភ្ញៀវទស្សនាកម្សាន្តដោយសេរី រៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ ពេលមួយរដូវបុណ្យចូលឆ្នាំចិន។
* ទទួលបានកាដូ និងនំចិន៖ សូមកុំភ្លេចមកជាវនំ ត្រីនាំលាភ និងនំប្រពៃណីចិនជាច្រើនមុខ ច្នៃយ៉ាងពិសេសដោយមេចុងភៅឈ្នះពានរង្វាន់ ប្រចាំណាហ្គាវើលដ៍ដែលមានតាំង លក់នៅកន្លែង ទទួលភ្ញៀវនៅណាហ្គាវើលដ៍ និង ភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី២។
ចំណែកនៅផ្សារទំនើបក្រោមដី ណាហ្គាស៊ីធីវ៉ក ដែលជាផ្សារទំនើបក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលភ្ជាប់ណាហ្គាវើលដ៍ទៅណាហ្គាទី២ ក៏មានការបញ្ចុះតម្លៃដ៏ច្រើន ទៅលើមុខទំនិញប្រណីតរួចពន្ធជាង២០០មុខផងដែរ។
ណាហ្គាវើលដ៍ នឹងផ្តល់ជូនឲ្យភ្ញៀវនូវតុក្កតារូបសុនខដ៏ស្រស់ស្អាតមួយ សម្រាប់ជាកាដូដល់ភ្ញៀវនៅពេលចុះឈ្មោះជាសមាជិកថ្មីហ្គោលដិនអេចរីវ៉ត កក់សម្រាប់ស្នាក់នៅបន្ទប់ Superior នៅណាហ្គាទី២ តាមរយៈ www.nagaworld.com (ចុះឈ្មោះពីថ្ងៃទី១៥ កុម្ភៈ ដល់២ មីនា) ឬចំណាយចាប់ពី ៨៨$ នៅភោជនីយដ្ឋានចិន Fortune Palace ឬភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាទី២ ក្នុងវិក្កយបត្រមួយ ។
* ស្នាក់នៅបញ្ចុះតម្លៃពិសេស៖ ស្នាក់នៅប្រកបដោយសេចក្តីសុខ និងផាសុកភាពក្នុងបន្ទប់ Superior ថ្មីស្រឡាងនៅណាហ្គាទី២ តម្លៃ ៩៥$ ប៉ុណ្ណោះក្នុងមួយយប់។
សូមកក់ឥឡូវនេះ តាមរយៈ www.nagaworld.com ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាប៊ុហ្វេពេលព្រឹកឥតគិតថ្លៃ នៅភោជនីយដ្ឋាន 2Pangea បណ្ណបញ្ចុះតម្លៃ នៅណាហ្គាទី ២ បណ្ណបញ្ចុះតម្លៃអាហារ និងភេសជ្ជៈ ការបញ្ចុះតម្លៃស្ប៉ា និងអត្ថប្រយោជន៍ជាច្រើនទៀត។
ប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយយើងនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះ ឈ្នះពានរង្វាន់លំដាប់ពិភពលោក។ ណាហ្គាវើលដ៍ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ មានសំណាងល្អ សុខភាពល្អ សុភមង្គល និងទ្រព្យសម្បត្តិស្តុកស្តម្ភគ្រប់ៗគ្នា។
សូមជម្រាបថា ណាហ្គាវើលដ៍ភ្នំពេញ គឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះ ឈានមុខគេក្នុងប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខប ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨) ៕
រីករាយប្រារព្ធបុណ្យចូលឆ្នាំចិននៅភោជនីយដ្ឋានចិនរបស់ណាហ្គាវើលដ៍
នាយកចុងភៅ និងមេចុងភៅណាហ្គាវើលដ៍ព្រមទាំងលោកតាចិន បង្ហាញពីរបៀបចាប់ម្ហូបអ៊ីសាង
ការសម្តែងពិសេសអបអរបុណ្យចូលឆ្នាំចិននៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍
រូបសំណាកសុនខនាំសំណាង និងក្រុមសិល្បៈរបស់ណាហ្គាវើលដ៍ កំពុងរង់ចាំស្វាគមន៍ភ្ញៀវ