(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វង់ វុធ និងលោក លឹម ជូរហួត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ បុរសខ្លាំងតេជោ សែន នៃកម្ពុជា ព្រមាននឹងប្រើកាំភ្លើង BM21 ប្រសិនបើចង់បង្កើតតំបន់អប្បគមន៍បំផ្លាញសន្តិភាពនៅកម្ពុជា
២៖ សម្តេចតេជោ ហ៊ុន សែន ហៅលោក សម រង្ស៉ី ថាជាមេភេរវកម្ម ហើយព្រមានចាប់ខ្លួនឲ្យខាងតែបាន បើសិនជាបង្ហាញមុខនៅប្រទេសតំបន់អាស៊ី
៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី អំពីមូលហេតុចម្បង នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលគណៈរដ្ឋមន្រ្តី ប្រជុំអនុម័តនៅថ្ងៃស្អែក
៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការសម្តែងក្ដីព្រួយបារម្ភ ចំពោះវត្តមានវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើអ្នកឯងមិនឲ្យកម្ពុជានាំចូលទំនិញទេ ផ្ទុយនឹងក្រឹត្យក្រមអង្គការពាណិជ្ជកម្មពិភពលោកនោះ កម្ពុជាក៏មិនឲ្យអ្នកឯងនាំចូលទំនិញមកដូចគ្នា
៦៖ សវនាការលើសំណុំរឿងជនត្រូវចោទ កឹម សុខា ត្រូវបានបញ្ចប់, សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល
៧៖ គ.ជ.ប ចំណាយថវិកាជិត២ម៉ឺនដុល្លារ ត្រៀមបោះពុម្ភសន្លឹកឆ្នោតជាង២,៥ម៉ឺនសន្លឹក ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤
៨៖ ខែមករា ចំណូលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានជាង១៣លានដុល្លារ, លុយជិត៦០ម៉ឺនដុល្លារត្រូវបញ្ចូលក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
៩៖ ក្នុងខែមករា ឆ្នាំ២០១៨ រោងចក្រថ្មីៗចំនួន១០ទៀត ត្រូវបាន CDC អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគជាង៧៣លានដុល្លារ និងបានបង្កើតការងារជិត៩ពាន់កន្លែង
១០៖ សម្ដេច ទៀ បាញ់ កំណត់ឲ្យគណៈកម្មការរៀបចំស៊ីហ្គេម បើកកិច្ចប្រជុំរៀងរាល់ ៣ខែម្ដង
* ព័ត៌មានអន្តរជាតិ (World News)
១៖ ជនមិនស្គាល់មុខ «គប់ដបសាំងចូលបរិវេណផ្ទះ លោកស្រី អោងសាន ស៊ូជី» តែសំណាងល្អមិនបានបង្កគ្រោះ
២៖ អគ្គរដ្ឋទូតរុស្ស៊ី៖ ការដាក់បម្រាមទាំងស្រុងលើការនាំចូលប្រេង គឺជាការខ្ទប់ដង្ហើមសេដ្ឋកិច្ចកូរ៉េខាងជើង និងជាការបញ្ឆេះសង្គ្រាម
៣៖ សហរដ្ឋអាមេរិក «ទទួលបរាជ័យលើការបាញ់តេស្តមីស៊ីល SM-3» ដែលជាលើកទីពីរគិតចាប់តាំងពិខែកក្កដា ឆ្នាំមុន!
៤៖ អាមេរិកកំពុងព្រួយបារម្ភបញ្ហាធំមួយ នោះគឺចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍មីស៊ីល ដែលអាចបាញ់ទម្លាក់ផ្កាយរណប
៥៖ កោះតៃវ៉ាន់ «ទទួលកាដូធំមួយពីមហាយក្សចិន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី» ដែលនឹងធ្វើឲ្យទំនាក់ទំនងចិន-តៃវ៉ាន់ កាន់តែតានតឹង ៕