(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៦៧៨គ្រឿង រកឃើញល្មើសច្បាប់៣៩០គ្រឿង (ម៉ូតូ៥២ភាគរយ) អប់រំ១៩៩គ្រឿង និងផាកពិន័យ១៩១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៣៣៧គ្រឿង អប់រំ១១០គ្រឿង និងផាកពិន័យចំនួន៥៧គ្រឿង។