(ភ្នំពេញ)៖ លោកឧកញ៉ា ឈិន យ៉ុងសៀង អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨នេះ បានទទួលការតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ និងកិច្ចការមនុស្សធម៌នៅកម្ពុជា ដែលរយៈពេលកន្លងមកមានភាពរលូន ស្និតស្នាល និងទុកចិត្តពីថ្នាក់ដឹកនាំ NOCC។
ពីធីប្រកាសតែងតាំងនេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក មន្ត្រី NOCC និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ជាច្រើនរូបផងដែរ។
សម្រាប់ថ្ងៃនេះវិញ បន្ទាប់ពីដាក់សម្ពោធដាក់ឲ្យដំណើការនៃផលឆ្នោត Win6+ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨កន្លងទៅ លទ្ធផលឆ្នោត Win6+ បានចេញលទ្ធផលរបស់ខ្លួនជាលើកទី២ ចំថ្ងៃដែលលោកឧកញ៉ា ឈិន យ៉ុងសៀង ទទួលបានការតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ នៃ NOCC ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិ តែងតែចងចាំនូវការគាំទ្រ នៃកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលទទួលបាន ជោគជ័យនៅក្នុងបេសកកម្មរបស់កម្ពុជា ជានិច្ចកាល ដើម្បីឧបត្ថម្ភព្រឹត្តិការណ៍កីឡាផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យកីឡាទូទាំងប្រទេស ការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិជាដើម។ ក្រុមហ៊ុន សង្ឃឹមថានឹងខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិ ជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ផងដែរ៕