Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលព្រហ្មទណ្ឌ បញ្ជូនខ្លួនក្រុមចោរប្លន់៤នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់

01-02-2018 16:36

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមចោរប្លន់៤នាក់ ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖- ទី១-ឈ្មោះ សឿន រតនៈ ហៅ ណាក់ អាយុ២២ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា, ទី២-ឈ្មោះ មឿន សុវណ្ណបូផាន់ ហៅផាន់ អាយុ១៨ឆ្នាំ ទីលំនៅ ផ្ទះលេខ១៤១៩ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ, ទី២-ឈ្មោះ ឆាត រាប់ ហៅរាប់ អាយុ១៨ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៤-ឈ្មោះ ពុំ ភារ៉ាត់ ហៅរ៉ាត់ អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ និងមានបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព ប្លន់ម៉ូតូម៉ាក SUZUKI NEX របស់ជនរងគ្រោះ ឈ្មោះ អោក អេម កាលពីយប់ថ្ងៃទី២៨ ខមករា ឆ្នាំ២០១៨ នៅចំណុចមុខក្លោងទ្វាវត្តព្រែកថ្លឹង តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែករនាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕