(ភ្នំពេញ)៖ លោក អ៉ីន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចូលរួមអបអរសាទរ ដល់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពជា ដែលទទួលបានសញ្ញាបត្រកិត្តិយស Honorary Fellowship ពីវិទ្យាស្ថាន Asia Institution of Chartered Bank (AICB) របស់ប្រទេសម៉ាឡេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងលិខិតរបស់លោក អ៉ិន ចាន់នី ផ្ញើជូនលោក ជា ចាន់តូ បានសរសេរថា «ខ្ញុំបាទ និងសហការីទាំងអស់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្ដែងអំណរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះឯកឧត្តម ទេសាភិបាល ដែលបានទទួលបានសញ្ញាបត្រកិត្តិយស ជាសក្ខីភាពក្នុងការទទួលស្គាល់ស្នាដៃ និងសមិទ្ធផលរបស់ ឯកឧត្តម ទេសាភិបាល ក្នុងការដឹកនាំវិស័យធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលជាពីរទសវត្សរ៍ចុងក្រោយនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស០៦ ដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្ពស់ជាងគេលើពិភពលោក»៕
ខាងក្រោមនេះ ជាសាលិខិតអបអរសាទរ របស់ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ជូនចំពោះលោក ជា ចាន់តូ៖