(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី។ ទស្សនកិច្ចនេះ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៨។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្ដែង ការគួរសមជាមួយ លោក យូសុវ កាឡា (Jusuf Kalla) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវគេរំពឹងថា ជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល បានផ្តល់កាដូព្យាបាលជំងឺមិនគិតថ្លៃ សម្រាប់កម្មករនិយោជិត ក្នុងនិងក្រៅប្រព័ន្ធ កីឡាករ-កីឡាការិនី អ្នកប្រកបរបបធាក់ស៊ីក្លូ-កង់បី មេភូមិ អនុភូមិ មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់នានា។ រហូតដល់ពេលនេះ ប.ស.ស ដែលទទួលបន្ទុក ក្នុងកិច្ចការងារនេះ បានចែកបណ្ណព្យាបាលជំងឺដោយមិនគិតថ្លៃរួមមានដូចតទៅ៖
* មេភូមិ អនុភូមិ មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បានចំនួនជាង៥ម៉ឺននាក់
* កម្មករ និយោជិត ក្រៅប្រព័ន្ធជាង២០ម៉ឺននាក់
* កម្មករ និយោជិត ក្នុងប្រព័ន្ធ១,៣០លាននាក់
* អ្នកធាក់ស៊ីក្លូ ម៉ូតូកង់បី ៣០០នាក់
* កីឡាករ កីឡាការិនី ជាង១ពាន់នាក់៕