(ភ្នំពេញ)៖ ជាទូទៅនៅក្នុងក្រុមហ៊ុនទាំងអស់ តែងតែមានតម្រូវការផ្នែកសវនករដែលមានជំនាញច្បាស់លាស់ដើម្បីត្រួតពិនិត្យ និងវាយតម្លៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ក៏ដូចជាការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង នៅក្នុងក្រុមហ៊ុនឲ្យកាន់តែច្បាស់លាស់ និងត្រឹមត្រូវជាក់លាក់។
ដោយហេតុនេះហើយ បើសិនជាលោកអ្នកដែលចង់ក្លាយជាសវនករដ៏មានជំនាញ អ្នកគួរតែស្វែងរកសាលាដែលបណ្តុះបណ្តាលតាមស្តង់ដាទៅលើជំនាញសវនកម្មនេះ។ ជាក់ស្តែង វិទ្យាស្ថាន CamEd Business School ជាវិទ្យាស្ថានដែលបណ្តុះបណ្តាល ACCA (Association of Chartered Certified Accountants) ដំបូងគេបង្អស់នៅកម្ពុជា។ នៅក្នុងការបណ្តុះបណ្តាលACCA នេះផងដែរ គេឃើញមានជំនាញមួយដែលទាក់ទងនឹងផ្នែកសវនកម្ម និងការធានាអះអាង (F8 Auditing and Assurance)។ ការសិក្សាវគ្គសវនកម្មនេះ លោកអ្នកនឹងសិក្សាទៅលើគោលបំណងនៃសវនកម្ម ភារកិច្ចរបស់សវនករ និងដំណើរនៃការធ្វើសវនកម្ម ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ វគ្គនេះក៏គ្របដណ្តប់ទៅលើការធ្វើផែនការសវនកម្ម និងវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការប្រមូលភស្តុតាងសវនកម្ម និងរបាយការណ៍សវនកម្ម។
លើសពីនេះទៅទៀតលោកអ្នកនឹងយល់ដឹងពីការកំណត់អត្តសញ្ញាណនៃភស្តុតាង ដើម្បីបំពេញតាមគោលបំណងសវនកម្ម។ ក្នុងការសិក្សាជាមួយវិទ្យាស្ថាន CamEd Business Schoolលោកអ្នកនឹងសិក្សាជាមួយសាស្រ្តាចារ្យ ដែលមានបទពិសោធន៍ការងារជាលក្ខណៈអន្តរជាតិ និងអញ្ជើញមកពីបណ្តាប្រទេសល្បីៗនៅលើពិភពលោកដូចជា សហរដ្ឋអាមេរិក ហ្វីលីពីន សិង្ហបុរី និងប្រទេសជាច្រើនទៀត។
ព័ត៌មានបន្ថែម លោកអ្នកអាចចូលមកកាន់គេហទំព័រ www.cam-ed.com ឬក៏មកដល់ទីតាំងផ្ទាល់បាននូវអាស័យដ្ឋាន អគារលេខ៦៤ ផ្លូវ១០៨ រាជធានីភ្នំពេញ និងសាកសួរពត៌មានលម្អិត តាមរយៈទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២/ ៥២៣ /៩៦០/៩៦១៕