(កែប)៖ រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សា និងលោក កែប សត្ថា អភិបាលខេត្ត។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករង មន្រ្តីរាជការសាលាខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ប្រធាន អនុប្រធានការិយាល័យមន្ទីរជំនាញជុំវិញខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត និងអ្នកពាក់ពន្ធផ្សេងៗ ក្នុងខេត្តសរុបប្រមាណ៤៦១នាក់។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីឲ្យរដ្ឋបាលខេត្តបានលើកទិសដៅអនុវត្តបានល្អចំគោលដៅ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា សូមអ្នកចូលរួមទាំងអស់ត្រូវតែចូលរួមពិភាក្សា សក្សាពីបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត ដោយប្រើរប្រាស់បញ្ញា ភាពឈ្លាសវៃ និងភាពប៉ិនប្រសបរៀងខ្លួន។
សូមជម្រាបថា លោក ព្រុំ គន្ធិ នាយករដ្ឋបាលសាលាខេត្ត បានអានរបាយការណ៍ស្តីពីលទ្ធផលការងារ ដែលសម្រេចបានដោយរដ្ឋបាលខេត្ត និងបញ្ហាប្រឈមដែលកើតមានឡើង ក្នុងពេលអនុវត្តការងារក្នុងឆ្នាំ២០១៧ ដើម្បីអ្នកចូលរួមទាំងអស់ ក្តាប់បានពីលទ្ធការងារ និងបញ្ហាប្រឈមដែលកើតឡើង៕