(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន និងរោងចក្រចំនួនថ្មីចំនួន១០ទៀត បង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគជាងជាង៧៣លានដុល្លារអាមេរិក ដោយបង្កើតការងារបានជាង កន្លែង។

យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន និងរោងចក្រដែលទើបបង្កើតថ្មីទាំងរួមមាន៖

១៖ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន «GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD‍‍‍‍» ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៥៧៥កន្លែង។

២៖ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងកែឆ្នៃម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និងស្ករត្នោត ) របស់ក្រុមហ៊ុន «RED BOAT ENTERPRISE CO., LTD» មានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២.៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៤កន្លែង។

៣៖ គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ «GLOBAL HOUSE (CAMBODIA) CO., LTD» មានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០០០កន្លែង។

៤៖ គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន «METRO LIFESTYLE DEVELOPMENT CO., LTD» មានទីតាំងវិនិយោគស្ថិតនៅភូមិមណ្ឌល II សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប,មានទុនវិនិយោគប្រមាណ ១៩.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៥កន្លែង។

៥៖ គម្រោងបង្កើតរោងចក្រផលិតផលិតផលពីក្រដាស របស់ក្រុមហ៊ុន «SANYO PACKAGE ASIA (CAMBODIA) CO., LTD» មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៤២ ភូមិលំ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ,មានទុនវិនិយោគប្រមាណ ២,២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦កន្លែង។

៦៖ ក្រុមហ៊ុន «EMAX ELECTRIC CO., LTD» គម្រោងបង្កើតរោងចក្រផ្គុំតម្លើងត្រង់ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។

៧៖ គម្រោងបង្កើតរោងចក្រផលិតបារីរបស់ក្រុមហ៊ុន «XIANG GANG TOBACCO (CAMBODIA) CO., LTD» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១២កន្លែង។

៨៖ គម្រោងបង្កើតរោងចក្រផលិតខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ របស់ក្រុមហ៊ុន «TH ZIPPER & METAL ACCESSORY (CAMBODIA) CO., LTD» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ (អតីតឃុំជើងព្រៃ) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៣.៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៩កន្លែង។

៩៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន «SISOPHON HONG SENG SPORTSWEAR CO., LTD» ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៣៥កន្លែង។

១០៖ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នាំចេញ និងបោះពុម្ពបម្រើឱ្យឧស្សាហកម្មនាំចេញ របស់ក្រុមហ៊ុន «QIAN QUN HUANG JIA CO., LTD» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៧៤កន្លែង៕