Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតកម្ពុជា​ បានបន្ដជួយពលរដ្ឋខ្មែរ១៣នាក់ទៀតហើយ ក្រោយចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី វៀតណាម និងចិន

01-02-2018 13:37

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ​ប្រកាសថា ស្ថានទូតកម្ពុជា បានពីជួយពលរដ្ឋខ្មែរ១៣នាក់ទៀតហើយពីប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសចិន ក្រោយចាញ់បោកមេខ្យល់ទៅធ្វើការដោយខុសច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាមក្រសួងការបរទេស ពលករ-ពលការិនីខ្មែរ៧នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី, ពីប្រទេសវៀតណាម ៥នាក់ និងពីប្រទេសចិនម្នាក់។ ក្រសួងបញ្ជាក់ថា ពលករ-ពលការិនីមួយចំនួន ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ ហើយមួយចំនួនទៀត នឹងបញ្ជូនមកដល់ជាបន្ដបន្ទាប់។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖