(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ នៃក្លឹបក្រសួងការពារជាតិ ច្រឹង ពលរដ្ឋ ត្រូវបានអ្នកគាំទ្រដឹងថា លោកត្រូវបានគេ ព្យួរស្បែកជើង១រដូវកាលពេញ ខណៈកីឡាករវ័យក្មេងរូបនេះ ទើបតែការឈ្នះពានកីឡាករលេងល្អបំផុត នៃក្របខណ្ឌ លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៧។ ជាមួយគ្នានេះ អ្នកគាំទ្រកីឡាកររូបនេះ កំពុងតែរងនូវមន្ទិលថា មូលហេតុអ្វីបានជា លោកត្រូវបានគេបញ្ឈរជើង មិនឲ្យប្រកួតរយៈពេល១ឆ្នាំ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ កីឡាកររូបសង្ហា លោក ច្រឹង ពលរដ្ឋ នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តាមរយៈការផ្សាយផ្ទាល់ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ។

ជាការគត់សម្គាល់គេសង្កេតឃើញថា លោក ច្រឹង ពលរដ្ឋ គឺជាកីឡាករមួយរូប ដែលមានអ្នកគាំទ្រច្រើន មិនចាញ់កីឡាករល្បីៗដូច លោក ចាន់ វឌ្ឍនាកា និង ប្រាក់ មុនីឧត្តម ឡើយ ព្រោះលោក ទើបតែទទួលបានពានកីឡាករល្អជាងគេ ប្រចាំលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងដែលត្រូវបានគេព្យួរស្បែកជើង មិនឲ្យប្រកួតរយៈពេល១ឆ្នាំនេះ កីឡាករ ច្រឹង ពលរដ្ឋនឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាប កាន់តែច្បាស់តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងដដែល៕