(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ នៅសាលប្រជុំក្រសួងការពារជាតិ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមការឱ្យដឹងដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
កិច្ចប្រជុំប្រចាំខែនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងក្រសួងការពារជាតិ អគ្គបញ្ជាការ និងអង្គភាពចំណុះជាច្រើនទៀត។
នៅក្នុងឱកាស ប្រជុំបូកសរុបលទ្ធផលការងារប្រចាំរបស់ក្រសួងការពារជាតិនេះ ក៏មានការប្រកាសព្រះរាជក្រឹត្យ និងអនុក្រិត្យ តែងតាំងតំឡើងឋានៈដល់ ឧត្តមសេនីយ៍ឯក ដាំ ដារ៉ារិទ្ធ ជានាយឧត្តមសេនីយ៍ និងជាអនុរដ្ដលេខាធិការក្រសួងការពារជាតិ ផងដែរ៕