(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់គណៈកម្មការនៃយុទ្ធនាការប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០១៨ មន្ត្រីអនុវត្តន៍ច្បាប់បានបង្ក្រាបករណីគ្រឿងញៀន បាន៦៥៤ករណី ឃាត់ខ្លួនជនសង្ស័យជិត១៥០០នាក់ និងដកហូតថ្នាំញៀនគ្រប់ប្រភេទបានចំនួនជាង៤គីឡូក្រាម និង១,២៥៩កញ្ចប់ រួមទាំងកញ្ឆាមួយចំនួនធំ។
របាយការណ៍ដដែលបានញ្ជាក់ថា លទ្ឋផលអនុវត្តន៍ច្បាប់ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨៖
១៖ បង្ក្រាប៦៥៤ករណី ឃាត់មនុស្ស១៤៧៦នាក់ (ស្រី១១១នាក់)
* ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ៤៤០ករណី ឃាត់ខ្លួន៩៦៦នាក់ (ស្រី៩០នាក់)
* ប្រើប្រាស់ ២១៤ករណី ឃាត់ខ្លួន៥១០នាក់ (ស្រី២១នាក់)
២៖ អនុវត្ដដីកាតុលាការ ២៤ដីកា ឃាត់២៤នាក់
៣៖ សារធាតុញៀនគ្រប់ប្រភេទជាង៤គីឡូក្រាម និង១២៥៩កញ្ចប់ រួមទាំងកញ្ឆាក្រៀមជាង១៥គីឡូក្រាម និងជិត៤ម៉ឺនដើម៕