(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស១៦៨នាក់បានស្លាប់ និង៣៩៥នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា ពេញ១ខែមករា ឆ្នាំ២០១៨។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា រយៈពេលពេញ១ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣០៤លើក ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន១៦៨នាក់ និងរងរបួសចំនួន៣៩៥នាក់ ក្នុងនោះរបួសស្រាលចំនួន១០៩នាក់ និងធ្ងន់ចំនួន២៨៦នាក់ និងបណ្ដាលឲ្យខូតខាតយានយន្ដចំនួន៥៧២គ្រឿង ក្នុងនោះម៉ូតូចំនួន៣១៨គ្រឿង, រថយន្ដធុនតូច១៥៣គ្រឿង, រថយន្ដធុនធំ៧៦គ្រឿង និងយានយន្ដផ្សេងៗចំនួន២៥គ្រឿង។
យោងតាមរបាយការណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុចម្បងៗដែលបណ្ដាល ឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន១០០លើក, ស្រវឹងចំនួន១៩លើក, ប្រជែងចំនួន៣៣លើក, មិនប្រកាន់ស្ដាំចំនួន៥៤លើក, មិនគោរពសិទ្ធិចំនួន៦០លើក, បត់គ្រោះថ្នាក់ចំនួន៦០លើក, កត្តាយានយន្ដចំនួន១០លើក និងងងុយដេកចំនួន៤លើក។
ខេត្តដែលបណ្ដាលឲ្យមាន ករណីគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ រួមមានខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តកណ្ដាល, រាជធានីភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តក្រចេះ និងខេត្តព្រៃវែង៕