(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង រថយន្តតូច៤គ្រឿង, រថយន្ដធុនធំ៤គ្រឿង និងកង់១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ, ប្រជែង និងស្រវឹង។
សូមបញ្ជាក់ថារយៈពេល១ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣០៤លើក បណ្ដាលឲ្យមនុស្សស្លាប់១៦៨នាក់ របួសធ្ងន់ចំនួន២៨៦នាក់ និងរបួសស្រាលចំនួន១០៩នាក់៕