(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា និងលោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ព័ត៌មានលម្អិត៖ វាំងននខ្មៅនៅពីក្រោយការបាញ់ប្រហារសម្លាប់មន្ដ្រីអាវុធហត្ថ, មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS សរុបចំនួន៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជិតព្រំដែនកម្ពុជា-វៀតណាម
២៖ អ្នកនាំពាក្យសាលាឧទ្ធរណ៍៖ លោក កឹម សុខា នឹងត្រូវបញ្ជូនមកសាលាឧទ្ធរណ៍ នៅថ្ងៃស្អែក ដើម្បីចូលរួមសវនាការ រឿងសុំនៅក្រៅឃុំបណ្តោះអាសន្ន
៣៖ ថ្ងៃនេះ ជាថ្ងៃ «បុណ្យមាឃបូជា» សូមស្វែងយល់ពីប្រវត្តិនៃពិធីបុណ្យនេះ ក្នុងព្រះពុទ្ធសាសនា
៤៖ តើសមយុទ្ធយោធារវាងកម្ពុជា-ចិន លើកនេះនឹងមានទិដ្ឋភាពដូចម្តេច?
៥៖ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ចេញមុខបដិសេធចំពោះ Account Facebook មួយ ដែលបានដាក់ឈ្មោះដូចលោក និងបានយករូបលោកទៅបង្ហោះ
៦៖ គណៈកម្មាធិការព្រំដែន បញ្ជាក់ថា ការបោះបង្គោលព្រំដែនធំកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង-ឡុងអាន/តៃនិញ សម្រេចបាន៨០ភាគរយ
* ព័ត៌មានអន្តរជាតិ (World News)
១៖ អាជ្ញាធរហ្វីលីពីនដាក់បម្រាមថ្មី «ហាមស្រាតនៅទីសាធារណៈ» បើមិនដូច្នេះនឹងពិន័យជាប្រាក់ និងឈានដល់ជាប់គុក
២៖ កូរ៉េខាងជើង «គ្រោងដង្ហែគ្រាប់មីស៊ីលធំៗរាប់សិបគ្រាប់» ក្នុងព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយ ហើយក៏អាចធ្វើតេស្តផងដែរ
៣៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសិង្ហបុរី «ត្រូវបណ្តេញចេញពីតំណែង» ទាំងមិនទាន់ដឹងមូលហេតុជាក់ច្បាស់
៤៖ អាជ្ញាធរវៀតណាម «ប្រកាសដាក់បញ្ជូលអង្គការ PNGV-វៀតណាមមានមូលដ្ឋាននៅអាមេរិក ទៅក្នុងបញ្ជីនៃអង្គការភេរវកម្ម»
៥៖ ដូណាល់ ត្រាំ អំពាវនាវឲ្យសភាអនុម័តច្បាប់ ដែលអនុញ្ញាតការវិនិយោគដល់ខ្ទង់ ទ្រីលានដុល្លារ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ!
៦៖ ដូណាល់ ត្រាំ ងាកមកសុំកិច្ចសហការពីបក្សប្រជាធិបតេយ្យ ដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន ដែលកំពុងក្តៅគគុក
៧៖ ប្រធានាធិបតីរុស្ស៊ី៖ ខ្ញុំមានអារម្មណ៍សោកស្ដាយ ដែលមិនបានស្ថិតនៅក្នុងបញ្ជីឈ្មោះ ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
៨៖ ទោះអាមេរិកព្រលែងទណ្ឌកម្មមកទាំងដុល ក៏ទីក្រុងម៉ូស្គូអះអាងថា នៅតែត្រៀមខ្លួនផ្សះផ្សាទំនាក់ទំនងរវាងគ្នា
៩៖ ចិនលុបជើងហោះហើរច្រើនជាង២០០ ទៅនិងមក កោះតៃវ៉ាន់ មុនចូលឆ្នាំចិន ៕