(ព្រះវិហារ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៣៧៧គ្រួសារ កាលពីឆ្នាំ២០១៧កន្លងទៅនោះ បានទទួលអំណោយសង្រ្គោះបន្ទាន់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ពិធីចែកអំណោយសង្គ្រោះបន្ទាន់នេះ ស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់អជ្ញាធរភូមិ-ឃុំ-ស្រុក និងក្រុមយុវជន ស្ថិតក្នុងភូមិអូរពោធិ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល លោកអភិបាលខេត្តតែងគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខនិងការរស់នៅរបស់បងប្អូនយើង។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជំនន់កន្លងទៅ លោកអភិបាលខេត្ត តែងដឹកនាំក្រុមការងារអជ្ញាធរស្រុក ឃុំ ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ រកទីទួលសុវត្ថិភាព និងត្រៀមឧបករណ៍ផ្សេងៗ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងករណីចាំបាច់។
ក្រោយគ្រោះទឹកជំនន់មន្ទីរកសិកម្មខេត្តព្រះវិហារ បានចាត់វិធានការចួយអន្តរាគមន៍ ជួយដល់បងប្អូនកសិករ បានរៀបចំចែកពូជស្រូវដល់បងប្អូន ប្រជាកសិករដោយមានការចូលរួម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកបាក់ពន្ធ័មួយចំនួន ពិសេសលោក អ៊ុន ចាន់ដា ចែកជូនកសិករ ក្រោមកម្មវិធីបង្កើនប្រពន្ធ័ស្បៀងបំរុងកម្ពុជាផងដែរ។
លោកប្រធានមន្ទីរកសិកម្ម បានគូសបញ្ជាក់ផងដែរថា អង្កដែលចែកជូនប្រចាពលរដ្ឋនៅពេលនេះ គឺជាអំណោយសង្រ្គោះបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ដោយសាថារណរដ្ឋកូរ៉េ តាមរយៈលេខាធិការអាស៊ានបូកបី ហើយក្នុងមួយគ្រួសារទទួលបាន អង្កចំនួន៤០គីឡូក្រាម ផងដែរ៕