(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៩២៥គ្រឿង រកឃើញល្មើសច្បាប់៦០៧គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ៣៨២គ្រឿង និងផាកពិន័យ២២៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣១ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៧៧០គ្រឿង អប់រំ១១១គ្រឿង និងផាកពិន័យចំនួន១២៦គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៨២គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៥០,៩៨២គ្រឿង រកឃើញយានយន្តល្មើស ២៥,៤៨៧គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ១០,៤៥៩គ្រឿង និងផាកពិន័យ ១៥,០២៨គ្រឿង (ម៉ូតូ៩១ភាគរយ)៕