(តាកែវ)៖ កម្មករ-កម្មការិនីចំនួន៨៩នាក់ ដែលបម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានកើនឡើង នៃការដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀល និងល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ សង្ស័យអាចបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីបានចូលរួមប្រាព្វពិធីបុណ្យមាឃបូជានៅវត្តទូលសំបូរ ក្នុងឃុំអង្គបូរី ស្រុកអង្គបូរី នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០១៨រួចមក លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានចុះមកកាន់មន្ទីរពេទ្យបង្អែកស្រុកបាទី ដើម្បីសួរសុខទុក្ខ និងបាននាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូនបងប្អូនកម្មករ កម្មាការីនីប្រមាណជាង៨០នាក់ ដែលបម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបានដួលសន្លប់ជាបន្តបន្ទាប់កាលពីល្ងាចម្សិល បណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋនៅក្បែរនោះ។
នៅក្នុងឱកាសចុះសួរសុខទុក្ខដល់បងប្អូនកម្មករ-កម្មការរីនី លោក ឡាយ វណ្ណៈ បានពាំនាំនូវការផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែ មានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនកម្មក ហើយបន្ទាប់ពីទទួលដំណឹងថា មានបងប្អូនកម្មករដួលសន្លប់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការណែនាំឲ្យសាខាកាកបាទកាកបាទក្រហមខេត្តតាកែវ និងរូមអភិបាលខេត្ត ត្រូវចុះមកចែកអំណោយ និងសួរសុខទុក្ខភ្លាមៗ ដល់បងប្អូនកម្មករទាំងអស់។ នេះគឺជាគិតគូពីសុខទុក្ខរបស់បងប្អូនកម្មករពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និយាយជារួម ទីណាប្រជាពលរដ្ឋមានទុក្ខលំបាកទីនោះ តែងតែមានកាកបាទក្រហមដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានចុះជួយជាប់ជានិច្ច។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តក៏បានធ្វើការណែនាំឲ្យបងប្អូនកម្មករទាំងអស់ ត្រូវថែទាំសុខភាព និងសំរាកព្យាបាលឲ្យជាសះស្បើយរួចរាល់សិនចាំត្រឡប់ទៅធ្វើការវិញ៕
លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ថា សម្រាប់មូលហេតុវិញ ជនរងគ្រោះអាចធំក្លិនអ្វីម្យ៉ាង ដូចជាថ្នាំបាញ់ស្រូវ ដោយនៅម៉ោងជាង៣រសៀលថ្ងៃនេះ លោកមេឃុំ បានទៅហាមអ្នកបាញ់ថ្នាំស្រូវខាងត្បូងរោង ចក្ររំលងមួយព្រែក។
សូមបញ្ជាក់ថា សម្រាប់រោងចក្រនេះ ក្រុមកម្មករសរុប១៦៥០នាក់ ប្រុស៩២នាក់ ដែលកំពុងបម្រើការងារ៕