(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញមុខបដិសេធចំពោះ Account Facebook មួយ ដែលបានដាក់ឈ្មោះដូចនឹង Account Facebook របស់លោក ឈ្មោះ «Kanharith Khieu» និងបានយករូបលោកទៅបង្ហោះ រួចដាក់នៅក្នុង Profile Picture ផងដែរ។
រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានសរសេរនៅក្នុង Account Facebook ជាផ្លូវការរបស់លោកឈ្មោះ Kanharith Khieu យ៉ាងដូច្នេះថា «សូមបញ្ជាក់ថា ហ្វេសប៊ុកដូចមានរូបខាងក្រោមនេះ មិនមែនជារបស់ខ្ញុំទេ»។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រាល់ការ Post រូប ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗ តាមរយៈ Acount Facebook ខាងលើ ខ្ញុំពុំទទួលស្គាល់ និងពុំទទួលខុសត្រូវឡើយ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មេត្តាជ្រាប សូមអរគុណ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមិនតិចនោះទេ ត្រូវបានជនអនាមិកចូលវាយប្រហារ (Hack) យកទៅប្រើប្រាស់ខុសច្បាប់ តែភ្លាមៗនោះជនរងគ្រោះជាម្ចាស់ Account និង Page បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញផងដែរ៕