(កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម ABA( A) ក្រោយពីយកឈ្នះលើក្រុម Vitou MK ក្នុងលទ្ធផល 3-2។
មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម ABA( A) បានយកឈ្នះលើក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដោយលទ្ធផល ៨-៤។ ចំណែកឯក្រុម Vitou MK បានយកឈ្នះលើក្រុម black Lion ក្នុងលទ្ធផល ៤-១។
ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ black Lion ត្រូវប្រកួតជាមួយក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម black Lion ដណ្តើមបានលេខ៣ ក្រោយឈ្នះរដ្ឋាបាលស្រុកភ្នំស្រួច ៤ ទល់និង ២។
សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ABA( A) ទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុម Vitou MK ប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម black Lion ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ រដ្ឋាបាលស្រុកភ្នំស្រួច ប្រាក់រង្វាន់ ១០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។
ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ ខែមីនា២០១៨ ខាងមុខនេះ។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តបាត់ដំបង នៅថ្ងៃទី៣-ទី៤ ខែកុម្ភៈឆ្នាំ ២០១៨ នៅតារាងបាល់ទាត់វាលបែកចាន ទីរួមខេត្តបាត់ដំបង។
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្ត បាត់ដំបង ឲ្យបានច្រើនកុះករ។ ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តកំពង់ស្ពឺ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH។
សូមពិសាដោយការទទួលខុសត្រូ!!!