Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ នៅចុងសប្តាហ៍ទី១ ខែកុម្ភៈខាងមុខនេះ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត

31-01-2018 07:10

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុចុះត្រជាក់ជាលើកទី៤ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត នៅចុងសប្តាហ៍ទី១ ខែកុម្ភៈខាងមុខនេះ។

ក្រសួងធនធានទឹកបញ្ជាក់ថា ខ្លួនបាននិងកំពុងតាមដានអំពីបញ្ហាអាកាសធាតុចុះត្រជាក់នេះ ហើយនឹងជម្រាបជូនសាធារណជនឲ្យបានជ្រាបច្បាស់ អំពីកម្រិតសីតុណ្ហភាពអប្បបរមា និងកាលបរិច្ឆេទនៃការចុះត្រជាក់ជាថ្មីនេះ នាពេលខាងមុខ៕