(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម តំណាងសមាគមចំនួន៧ អំពាវនាវឲ្យប្រជាពលរដ្ឋជនរួមឈាមខ្មែរកម្ពុជាក្រោមទាំងអស់ រក្សាភាពស្ងៀមស្ងាត់ កុំបះបោរចូលរួមជាមួយ ចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី។
បើតាមលិខិតអំពាវនាវដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បញ្ជាក់ថា «ចលនារបស់លោក សម រង្ស៊ី ជាទង្វើខុសច្បាប់ មានលក្ខណៈបះបោរអំពើហិង្សា ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរកើតសង្គ្រាម មិនចេះចប់មិនចេះហើយ ដូចសម័យសង្គ្រាមអតីតកាល ម្ល៉ោះហើយសូមបងប្អូនមេត្តា ពិចារណារកុំជឿពាក្យញុះញង់ ភូតភរ សម្ដីរបស់អ្នកនយោបាយក្បត់ជាតិ សម រង្ស៊ី»។
គណៈកម្មាធិការដដែលនេះ ក៏បានឲ្យដឹងដែរថា នយោបាយរបស់លោក សម រង្ស៊ី ដែលថាសើរើបញ្ហាព្រំដែន កម្ពុជា-វៀតណាម ទាមទារកោះត្រល់ និងទឹកដីកម្ពុជាក្រោមមកវិញ នេះជានយោបាយប្រជាភិថុតិ ដែលកំពុងនាំឲ្យខ្មែរកម្ពុជាក្រោម តែងទទួលរងគ្រោះជាច្រើនលើកច្រើនសារ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីអំពាវនាវដែលមានទាំងស្រុងនៅខាងក្រោមនេះ៖