Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ ជូននាយឧត្តមសេនីយ៍ ជួន សុវណ្ណ ចំពោះមរណភាពរបស់កូនស្រីបង្កើត

30-01-2018 21:14

(ភ្នំពេញ)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងភរិយា​ ព្រម​ទាំងមន្ដ្រីក្រោមឱវាទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សូមផ្ញើលិខិត ចូលរួមរំលែកនូវមរណទុក្ខ ជូននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងភរិយា ចំពោះមរណភាពរបស់​ អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅ លីន ដែលត្រូវជាកូនបង្កើត។

សូមបញ្ជាក់ថា​ កូនស្រីបង្កើតរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ​និងត្រូវជាកូនប្រសារសពសម្តេចពោធិ៍សាល ជា ស៊ីម គឺអ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅ លីន ដែលមានវ័យ៣៦ឆ្នាំ បានទទួលមរណភាព នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នាមន្ទីរពេទ្យ ប្រទេសសឹង្ហបុរី។

សពអ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា​ ត្រូវបានដឹកមកដល់ស្រុកកំណើត ហើយរហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សពត្រូវបានក្រុមគ្រួសារទាំងមូល បាននិងកំពុងប្រារព្ធ ពិធីបុណ្យតាមប្រពៃណី នាគេហដ្ឋានលេខ១១៣៤ ផ្លូវ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕