(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា និងលោក ជួរ លឹមហួត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសុខសន្តិភាព ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា និងប្រារព្វពិធីបុណ្យទានទៅតាមប្រពៃណីទំនៀមទម្លាប់ពីដូនតា ដោយគ្មានការបង្ខិតបង្ខំ
២៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការអំពាវនាវឱ្យមានចលនាសង្រ្គោះជាតិក្នុងជួរកងទ័ព គឺជាការស្រមើលស្រមៃដ៏ឆ្កួតលីលារបស់ទណ្ឌិតសម រង្ស៉ី ដែលមិនអាចទៅរួចឡើយ
៣៖ អ្នកវិភាគ ឡៅ ម៉ុងហៃ៖ ចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី ប្រហែលមិនទទួលបានជោគជ័យឡើយ
៤៖ តុលាការកំពូលចេញដីកាសម្រេច ទាត់ចោលពាក្យបណ្តឹងថ្មីរបស់ លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រឆាំងការសម្រេចមិនយកសំណុំរឿង «រំលាយបក្សសង្រ្គោះជាតិ» មកជម្រះជាថ្មី
៥៖ លិខិតចំហរផ្ញើជូនលោក សម រង្ស៉ី៖ ហេតុអ្វីលោក សម រង្ស៉ី បំបែកសាកសពនិងព្រលឹងបក្សសង្គ្រោះជាតិ?
៦៖ រដ្ឋសភា ស្នើឱ្យក្រសួងមហាផ្ទៃ ចាត់វិធានការអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលលួចប្រើប្រាស់រូបសញ្ញារដ្ឋសភាដោយខុសច្បាប់
៧៖ គិតត្រឹមដំណាច់ឆ្នាំ២០១៧ កម្ពុជាមានអ្នកប្រើសេវាទូរស័ព្ទចល័តកើនដល់១៩លាននាក់ និងអ្នកប្រើ Internet កើនដល់ ៨.៥លាននាក់
៨៖ ជនជាតិអូស្រ្តាលី ដែលស៊ើបការណ៍យកព័ត៌មានឱ្យបរទេស ត្រូវតុលាការកំពូល បដិសេធការសុំនៅក្រៅឃុំបណ្តោះអាសន្ន
៩៖ ក្រសួងសាធារណការ អនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយ សាងសង់ប្រព័ន្ធបណ្ដាញលូក្រុងបាត់ដំបង ក្រោមគម្រោងចំណាយជាង៩លានដុល្លារ
១០៖ រដ្ឋមន្រ្តីសាធារណការ៖ គម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញ ទៅព្រំដែនថៃ នឹងបញ្ចប់មុនការបោះឆ្នោតជាតិ ចូលមកដល់
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីក្រុងមូស្គូ ចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមលូកដៃចូលកិច្ចការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ី
២៖ នាយក CIA៖ រុស្ស៊ីនឹងលូកដៃចូលក្នុងកិច្ចការបោះឆ្នោតសភាអាមេរិកមុនអាណត្តិ ក្នុងឆ្នាំ២០១៨នេះ
៣៖ ព័ត៌មានលម្អិតជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស១០៣នាក់ និង២៣៥នាក់រងរបួស នៅអាហ្វហ្គានីស្ថាន
៤៖ លោក ដូណាល់ ត្រាំ កំពុងសើរើការធ្វើពាណិជ្ជកម្ម ដែលលោកគិតថា ជារឿងអយុត្តិធម៌សម្រាប់អាមេរិក ហើយសូម្បីតែសហភាពអឺរ៉ុបក៏មិនរួចខ្លួន
៥៖ សហរដ្ឋអាមេរិក «បញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះរុស្ស៊ី» ក្រោយយន្តហោះចម្បាំង SU-27 ហោះស្ទាក់យន្តហោះអាមេរិក នៅលើដែនអាកាសសមុទ្រខ្មៅ!
៦៖ ក្តៅគគុក! អាជ្ញាធរតួកគី «បើកការបង្ក្រាបទ្រង់ទ្រាយធំ លើបណ្តាញសង្គម និងចាប់ឃុំខ្លួនជនសង្ស័យ ៣១១នាក់» ដែលបានបង្ហោះសារគាំទ្រក្រុមភេរវករ
៧៖ អាជ្ញាធរជប៉ុន «កំពុងចាត់វិធានការក្តៅ លើប្រព័ន្ធប្តូរប្រាក់ឌីជីថល» ក្រោយចោរលួចលុយអស់ ៦៥៥លានដុល្លារ ពីប្រព័ន្ធប្រភេទនេះ! ៕