(មណ្ឌលគីរី)៖ លោកអភិបាលខេត្តមណ្ឌលគីរី ស្វាយ សំអ៊ាង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនាព្រលប់ថ្ងៃនេះថា មានករណីផ្ទុះអាវុធរវាងមន្រ្តីអាវុធហត្ថ និងមន្រ្តីបរិស្ថាននៅចំណុចអូរហ៊ុច ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ក្រោយកើតហេតុអភិបាលខេត្តមណ្ឌលគីរី បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យមើលភ្លាមៗនៅកន្លែងកើតហេតុ។
លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគីរី បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា ករណីខាងលើនេះបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ក្នុងឯកសណ្ឋានកម្លាំងអាវុធហត្ថម្នាក់, ឯកសណ្ឋានមន្រ្តីបរិស្ថានម្នាក់ និងឯកសណ្ឋានស៊ីវិលម្នាក់ ហើយនៅពេលនេះកំពុងចុះត្រួតពិនិត្យ។
សូមរង់ចាំព័ត៌មានបន្ថែម