(សៀមរាប)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ហ៊ុន សេងនី នៅថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ចំរើនព្រះបរិទ្ធទេសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សម្ពោធឆ្លងប្រាសាទនាគរាជ តេជោមរកត សម្រាប់តម្កល់ព្រះបិតានាគ (ស្តេចនាគ) ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកស្រីឧបនាយករដ្ឋមន្រ្ដី បានថ្វាយភួងផ្កា បូជាទៀ ធូកនៅចំពោះព្រះភ័គ្រព្រះបិតានាគ(ស្តេចនាគ) និងទីអាសនៈសំខាន់ៗជាច្រើនទៀត ព្រោះថា រាល់ទីអាសនៈនីមួយៗ នៃតំបន់នេះ សុទ្ធតែត្រូវបានប្រជារាស្ត្រខ្មែរ មានជំនឿយ៉ាងមុតមាំ ទៅលើមានបារមី នៃដូនតា បុព្វបុរសខ្មែរ ជាពិសេសបានបន្សល់ទុកនូវសម្បត្តិដ៏មហាសាល សម្រាប់កូនចៅខ្មែរជំនាន់ក្រោយនេះ៕