(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញនូវរបាយការណ៍ស្តីពីលទ្ធផលនៃការងារប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៧ ថាគិតមកដល់ពេលនេះ ប្រមូលផលបានចំនួនជាង២.៦លានហិកតា ស្មើនឹង៩៩.៩៨ភាគរយ។

ក្រសួងធនធានទឹកបន្ថែមថា រហូតមកដល់ពេលនេះ ល្បឿននៃការបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០១៧-២០១៨ អនុវត្តបានជាង៥០ម៉ឺនហិកតា ស្មើនឹង១១២ភាគរយ ខណៈការប្រូលផលស្រូវប្រាំងវិញសម្រេចបានជាង៦ម៉ឺនហិកតា ស្មើនឹង១២ភាគរយ៕

សូមអានរបាយការណ៍របស់ក្រសួងធនធានទឹក៖