(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៥៧៦គ្រឿង រកឃើញល្មើសច្បាប់៧៥២គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ៤៧១គ្រឿង និងផាកពិន័យ២៨១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៥៦៥គ្រឿង អប់រំ២៥១គ្រឿង និងផាកពិន័យចំនួន១២០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤៦,០៥៧គ្រឿង រកឃើញយានយន្តល្មើស ២៤,៨៨០គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ១០,០៧៧គ្រឿង និងផាកពិន័យ ១៤,៨០៣គ្រឿង (ម៉ូតូ៩១ភាគរយ)៕