(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) បានដឹកនាំសមាជិកប្រមាណ១២០នាក់ ធ្វើដំណើរទៅចូលរួមក្នុងទស្សកិច្ចសិក្សា និងដំណើកំសាន្តប្រចាំឆ្នាំរបស់សមាគម ទៅកាន់ខេត្តព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើតទំនាក់ទំនងរវាងសមាជិក និងសមាជិកសមាគម ឲ្យកាន់តែមានភាពស្និតស្នាល ក៏ដូចជាផ្តល់ឱកាសឲ្យសមាជិកទាំងអស់បានសិក្សាស្វែងយល់ ពីតំបន់អភិវឌ្ឍអចលនវត្ថុមួយចំនួន ពិសេសគម្រោង THE SEAGATE SUITE ដែលមានទីតាំងស្ថិតនៅដីឡូរិ៍០០១ ផ្លូវ៧០៥ ភូមិ៣ សង្កាត់៣ ខណ្ឌមិត្តភាព ជាប់សាលាខេត្តព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចសក្សានេះ អ្នកជំនាញអចលនទ្រព្យកម្ពុជាទាំងអស់របស់សមាគម CVEA បានចូលទស្សនាគម្រោងTHE SEAGATE SUITE ដែលជាគម្រោងអភិវឌ្ឍអគារខុនដូខ្ពស់កប់ពពក ជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា ក្រុមហ៊ុន ខេអេចស៊ីអិន អ៊ិនវេសមេន អេន ឌីវេឡុវមេន ( KHCN INVESTMENT AND DEVELOPMENT CO.,LTD.) បានបោះទុនវិនិយោគរាប់លានដុល្លារ ដែលមានកម្ពស់រហូតទៅដល់ ៤៣ជាន់ ជាអាគារខ្ពស់ជាងគេក្នុងខេត្តព្រះសីហនុ មាន អគារស្នាក់នៅ សណ្ឋាគារលំដាប់ផ្តាយប្រាំ ផ្សារទំនើប កាស៊ីណូអាគារការិយាល័យ មានសាលប្រជុំ និងសាលសម្រាប់រៀបចំកម្មវិធីផ្សេងៗ ។
គម្រោងនេះ បានបើកសម្ភោធលក់ជាផ្លូវការ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងនោះអ្នកជំនាញអលចនវត្ថុ និងជាភ្នាក់ងារអចលនវត្ថុដែលមានអាជ្ញាបណ្ណស្របច្បាប់ បានធ្វើការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះគម្រោងខុនដូ
THE SEAGATE SUITE ព្រោះគម្រោងខុនដូនេះ មានទីតាំងល្អដែលមានចម្ងាយប្រហែលជា១០០ម៉ែត្រ ពីឆ្នេរសមុទ្រដែលស្ថិតនៅតំបន់ធុរៈកិច្ច (CBDA) និងតំបន់ទេសចរណ៍ព្រមទាំងស្ថិតនៅជិតតំបន់ឆ្នេរដ៍ស្រស់ស្អាតជាងគេ ហើយជាគម្រោងអភិវឌ្ឍស្របច្បាប់ និងស្របតាមបទដ្ឋានគតិយុត្តពីគ្រប់ក្រសួងពាក់ព័ន្ធ។
លោក សូត្រ សារ៉ន មន្ត្រីផ្នែកគម្រោងខុនដូ THE SEAGATE SUITE នេះបានលើកឡើងថា គម្រោងខុនដូនេះ ជាគម្រោងដែលខ្ពស់ជាងគេ មានភាពទាក់ទាញខ្លាំង និងទទួលបានការទុកចិត្ត ពីអ្នកវិនិយោគ និងអ្នកទិញសម្រាប់ការស្នាក់នៅ ព្រោះមានទីតាំងល្អ មានលិខិតអនុញ្ញាតស្របច្បាប់គ្រប់គ្រាន់ មានគ្រឿងបរិក្ខារគ្រប់គ្រាន់ ពិសេសបច្ចុប្បន្ននេះនៅក្នុងខេត្តព្រះសីហនុ គឺបានអនុញ្ញាតឲ្យមានការអភិវឌ្ឍដើម្បីបំពេញតម្រូវការ និងកំណើនរបស់អតិថិជន ក៍ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រគម្រោងរបស់លោក ហើយលោកក៏ចង់ជម្រាបជូនទៅដល់អតិថិជននិងសាធារណៈជនទាំងអស់ថា សម្រាប់អតិថិជនទាំងអស់ដែលចង់បានកន្លែងសម្រាប់លំហែរកាយ នៅថ្ងៃឈប់សំរាក និងទិញសម្រាប់ការវិនិយោគ សូមប្រញាប់រួសរាន់ឡើង ដើម្បីទាក់ទងភ្នាក់ងារលក់ក្នុងគម្រោងឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងការផ្តល់ជូននូវការដេគ័រ និងគ្រឿងសង្ហារឹមដោយឥតគិតថ្លៃពីក្រុមហ៊ុន ពីព្រោះថាការផ្តល់ជូនពិសេសនេះ អាចនឹងផុតកំណត់ ដោយសារតែសន្ទុះនៃការទិញលក់។
លោក លោក សូត្រ សារ៉ន គម្រោងនេះនឹងធ្វើឲ្យរាល់អតិថិជន ដែលបានទិញហើយ នឹងបានរស់នៅដោយមានភាពរីករាយ មានសេចក្តីសុខ និងសុភមង្គលនៅក្នុងជីវិតរស់នៅរបស់ពួកគាត់លើសពីនេះអតិថិជន នឹងទទួលបាននូវភាពស៊ីវីល័យ ប្រកបដោយមោទនភាពពីគម្រោងមួយនេះផងដែរ ។
អ្នកជំនាញទាំងនោះ បានក្រើនរម្លឹកទៅដល់អ្នកទិញ និងអតិថិជនទាំងអស់ មុននឹងសម្រេចចិត្តទិញ និងវិនិយោគត្រូវគិតគូឲ្យបានល្អិតល្អន់ ទៅលើទីតាំងនៃការអភិវឌ្ឍ ក្រុមហ៊ុនអភិវឌ្ឍ ឯកសារផ្លូវច្បាប់ទាង់ទងទៅនឹងការអភិវឌ្ឍគម្រោងដូចជា ប្លង់កាន់កាប់អចលនវត្ថុ លិខិអនុញ្ញាតិសាងសង់ លិខិតបើការដ្ឋាន អាជ្ញាបណ្ណលក់ ដែលចេញដោយក្រសួងពាក់ព័ន្ធនានា៕