ក្រសួងធម្មការ បើកកិច្ចប្រជុំបូកសរុបប្រចាំខែមករា ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម
30-01-2018 14:46
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងធម្មការ និងសាសនា បានរៀបចំកិច្ចប្រជុំបូកសរុបប្រចាំខែមករា ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។
កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំក្រសួងធម្មការ និងសាសនា ហើយក៏មានការចូលរួមយ៉ាងច្រើនកុះករពី ព្រះធានផ្នែក ព្រះសាកលវិទ្យារង លោក លោក លោកស្រី ប្រធាននាយកដ្ឋាន ព្រឹទ្ធបុរស ប្រធានមន្ទីរគ្រប់២៥ រាជធានី ខេត្ត សរុបប្រមាណ ជិត ១០០នាក់៕