(ភ្នំពេញ)៖ ក្រុមហ៊ុន គង់នួន គ្រុប បាននាំចូលចូលផ្ដាច់មុខ និងលក់ចែកចាយនូវសំបកកង់ម៉ូតូក្រឡាថ្មី ss 560 MB67 និងMB86 បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុនគង់នួនគ្រុប បានថ្លែងក្នុងសិក្ខាសាលាស្ដីពីផលិតផលសំបកកង់ និងពោះវៀនម៉ូតូ អាយ អា ស៊ី ថា ឆ្លងកាត់រយៈពេលជាង២៤ឆ្នាំកន្លងមកហើយ ដែលក្រុមហ៊ុន គង់ នួនគ្រុបបានកំពុងនាំចូល និងចែកចាយដាច់មុខ នូវផលិតផលសំបក់កង់ម៉ូតូម៉ាក់ IRC ជាច្រើនប្រភេទមកកម្ពុជា ដោយទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋដ៏ច្រើនកុះករ។
លោកបន្តថា ក្រុមហ៊ុនយើង បាននាំចូលផ្ដាច់មុខ នូវផលតកន្លងមកមានការលួចនាំចូលតាមច្រករបៀងបំពានសិទ្ធផ្ដាច់មុខ និងបាននាំចូលផលិតផលសំបកកង់ម៉ូតូម៉ាក់ RIC ក្លែងក្លាយ ប៉ុន្តែពេលនោះត្រូវបានពលរដ្ឋដឹង និងចូលរួមកំចាត់ចោលប្រកដោយជោគជ័យ។
លោកឧកញ៉ាបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រ Inoue Rubber ( Thailand) Public Company Limited កាន់តែប្រសើរឡើងនូវសំបកកង់ម៉ូតូម៉ាក IRC ខាងផ្នែកបច្ចេកវិទ្យា ទើបធ្វើឲ្យមានគុណភាពខ្ពស់ (ស្វិត ) សម្រាប់នាំមកនូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ។
ក្នុងឱកាសប្រារព្ធកម្មវិធីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ ក៏មានការសួរសំណួរ ឆ្លើយយករង្វាន់ជាច្រើនទៀតផងដែរ ក្រៅពីបរិភោគអាហារពេលល្ងាចជុំគ្នានោះ ៕