(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាលចំនួន៦នាក់ និងរបួសធ្ងន់២១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៤គ្រឿង រថយន្តតូច១០គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ, ប្រជែង, ស្រវឹង និងកត្តាយានយន្ដ។
សូមបញ្ជាក់ថារយៈពេល២៩ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៨៩លើក បណ្ដាលឲ្យមនុស្សស្លាប់១៦០នាក់ របួសធ្ងន់ចំនួន២៧៤នាក់ និងរបួសស្រាលចំនួន១០៦នាក់៕